ខេត្តកណ្តាល៖ ជនសង្ស័យ ជាម្ចាស់ឃ្លាំង និងលួចនាំចូលពោះវៀនជ្រូក គ្រឿងក្នុងសត្វ មកលាក់ទុកនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមករារាំងសមត្ថកិច្ច និងបញ្ជាសំឡុត អោយដកខ្លួនពីការបង្ក្រាបនោះ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ ត្រូវនគរបាលខេត្តកណ្តាល បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យឈ្មោះ ហុឹម សុខហឿន អាយុជាង៣០ឆ្នាំ លួចនាំចូលពោះវៀនជ្រូក គោ គ្រឿងក្នុងសត្វ ចំនួន២កុងតឺន័រ ស្មើ៥តោន មានក្លិនស្អុយ ដែលខាងជំនាញកាំកុងត្រូលបញ្ជាក់ថា នាំចូលអត់លិខិតស្នាម និងជាប្រភេទស្អុយចម្លងមេរោគ។
ការលួចនាំចូលពោះវៀនជ្រូក គោ គ្រឿងក្នុងសត្វ ចំនួន២កុងតឺន័រ ស្មើ៥តោន ត្រូវបានបង្ក្រាបនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល៕ដោយ៖សុខខេមរា