ទីក្រុងបាងកក៖ ក្រោយពីករណីធ្លាក់ចុះនៃជំងឺកូវីដ១៩ មិនបានប៉ុន្មានផង ស្រាប់តែប្រទេសថៃរកឃើញអ្នកឆ្លងវីរុសថ្មី ចំនួន៥៣នាក់ និងស្លាប់បន្ថែមម្នាក់ទៀត ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ ។
ជាក់ស្តែងយោងតាមការចេញផ្សាយប្រចាំថ្ងៃរបស់ព័ត៍មាន Nation Thailand សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ បាននិយាយថាចំនួននេះគឺខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៩ ខែមេសា ដែលកាលនោះមានករណីថ្មីចំនួន ៥៤នាក់។
តួលេខនេះនាំឱ្យចំនួនអ្នកជំងឺសរុបនៃវីរុស COVID-19 បានកើនឡើងដល់ ២,៩០៧នាក់។ សរុបដល់ពេលនេះមានចំនួន ២,៥៤៧នាក់ បានធូរស្បើយនិងរំសាយពីមន្ទីរពេទ្យវិញហើយ ខណៈដែលមានអ្នកស្លាប់ដោយសារវីរុសចំនួន ៥១នាក់៕ដោយ៖ស តារា