ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ បើករ៉ឺម៉ក់លក់នំប៉័ងប្រហិត ដួលសន្លប់សង្ស័យខ្យល់គ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកលក់នំបុ័ងប្រហិតតាមរ៉ឺម៉ក់ម៉ូតូ បានដួលសន្លប់បែកពពុះមាត់ បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយច្របាច់ដៃច្របាច់ជើង និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង និង៣០ ព្រឹក ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ បានបើករ៉ឺម៉ក់ម៉ូតូដឹកសម្ភារលក់នំបុ័ងប្រហិតរបស់គាត់ មកលក់នៅតាមបណ្តោយផ្លូវលេខ៥៩៨ ខណៈអង្គុយលក់សុខៗស្រាប់តែដួលសន្លប់បែកពពុះមាត់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច នាំគ្នាជួយធ្វើចលនាបឋម និងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅព្យាបាល់នៅឯមន្ទីពេទ្យភ្លាមៗ

ក្រោយកើតហេតុ រ៉ឺម៉ក់ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីទំនាក់ទំនងរកក្រុមគ្រួសារប្រគល់ជូនវិញ ៕ដោយ៖អឿន ភារ៉ា


ចែករំលែក៖