ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសនៃការស្នាក់នៅស្រុកកំណើតផ្ទាល់ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោកស្រី ជាភរិយាថ្នាក់ដឹកនាំកំពូលនានា របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរាប់បាត្រចង្ហាន់ បច្ច័យមួយចំនួន ប្រគេនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំងព្រះភិក្ខុសង្ឃចំនួន ៤៩អង្គ ដែលនិមន្តគោចរបិណ្ឌបាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លោកបលោកស្រី ជាកូន ចៅ ចៅទួតទាំងអស់ បានលើកឧទ្ទិសដល់វិញ្ញាណ ក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាវិវឌ្ឍនា ដែលបាន ទទួល មរណភាពដោយរោគជរាពាធ ក្នុងជន្មាយុ៩៦វស្សា រយះពេល៤ថ្ងៃមកនេះ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខសួគ៌ា ពិសេសបានរួចចាកផុតពីទុក្ខទោសផងទាំងពួង ចាប់តាំងពីពេលនេះតរៀងទៅ កុំបីឃ្លាងឃ្លាតឡើយ៕ដោយ៖សិលា