ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ទាហាននៅសេតវិមានឆ្លងកូវីដ១៩ លោកត្រាំ កាន់តែបារម្ភ

ចែករំលែក៖

អាមេរិក៖ ទាហានជើងទឹកអាមេរិកដែលធ្វើការនៅសេតវិមាន ត្រូវបានរកឃើញវិជ្ជមានចំពោះកូវីដ-១៩ កាលពីថ្ងៃទី៧ខែឧសភា

ការរកឃើញនោះបានធ្វើឲ្យថ្នាក់ដឹកនាំនៅសេតវិមាន ក្នុងនោះមានទាំងប្រធានាធិបតីដូណាល់ ត្រាំផងដែរមានការបារម្ភយ៉ាងខ្លាំង ។
លេខាព័ត៌មានប្រចាំសេតវិមាន លោក Hogan Gidley បានបញ្ជាក់ថា «យើងខ្ញុំទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យប្រចាំនៅសេតវិមាន បានប្រកាសថា កម្លាំងទាហានអាមេរិក ដែលជាសមាជិក ធ្វើការនៅសេតវិមានបានរកឃើញឆ្លងកូវីដ-១៩។
តាមសារព័ត៌មាន CNN នៅថ្ងៃទី៨ខែឧសភា បានប្រកាសថា ទាហានខាងលើ មានអការ ក្តៅខ្លួនតាំងពីថ្ងៃទី ៦ខែឧសភាមកម៉្លេះ ហើយលទ្ធផលធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩។ ព័ត៌មានខាងលើ បានធ្វើឲ្យមន្ត្រីនៅសេតវិមាន កាន់តែបារម្ភខ្លាំងឡើងដោយសារ ទាហានខាងលើ ជាអ្នកបម្រើផ្ទាល់ដល់គ្រួសារលោកត្រាំ ហើយមានសកម្មភាពជិតស្និទ្ធទៀតផង។
ជាមួយគ្នានោះ ប្រធានាធិបតីដូណាល់ត្រាំ និង អនុប្រធានាធិបតី Mike Pence បានធ្វើតេស្តផងដែរ ប៉ុន្តែអវិជ្ជមានចំពោះកូវីដ-១៩។ ទាំងមន្ត្រីនិងបុគ្គលិកនៅសេតវិមានគឺត្រូវធ្វើតេស្ត ១សប្តាហ៍ម្តង។
ជាមួយគ្នានេះកម្លាំងការពារដែលនៅក្បែរប្រធានាធិបតី និងអនុប្រធានាធិបតីត្រូវបានធ្វើតេស្តជាប្រចាំ បញ្ចៀសការចម្លង់កូវីដ-១៩ ដល់ថ្នាក់ដឹកនាំអាមេរិក ក្នុងនោះមានប្រធានាធិបតីជាដើម ៕ដោយ៖ធី រីណា


ចែករំលែក៖