ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ១១នាក់ និងម៉ូតូ៣គ្រឿងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ១១នាក់និងម៉ូតូចំនួន៣គ្រឿងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៣ករណីផ្សេងគ្នា កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃ ទី០៩ខែឧសភាឆ្នាំ២០២០នេះ។

សមត្ថកិច្ចខណ្ឌសែនសុខបានឱ្យដឹងថា៖ជនសង្ស័យទាំង ១១នាក់នេះជាប់ពាក់ព័ន្ធ

ទី១-ករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។

ទី២-ករណីឆក់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ និង

ទី៣-ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ​ជនសង្ស័យទាំង១១នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន​នៅក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​សាកសួរ និ​ងកសាងសំណុំរឿង​។ 

​​លោក​វរសេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការនិងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនបានដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕ ​​​ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖