ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈ:រដ្ឋមន្ត្រីនៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈ:រដ្ឋមន្ត្រីនៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តីនឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និង
២-បញ្ហាផ្សេងៗ មួយចំនួនទៀត។

អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីរដ្ឋមន្រ្តីប្រតិភូ គ្រប់ក្រសួង ស្ថាប័ន ប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងអង្គភាពសារព័ត៌មានទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន៕

ដោយ៖សិលា


ចែករំលែក៖