ភ្នំពេញ៖ កម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីវ័យចំណាស់ម្នាក់ រួមនិងថ្នាំញៀនជាង១០កញ្ចប់ធំ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ ដើម្បីទទួលទោសតាមច្បាប់ ក្រោយធ្វើការសាកសួរបញ្ចប់នីតិវិធី ។
យោងតាមរបាយការណ៍របស់មន្រ្តីកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សំ ធាវី ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖ ក្រាមពណ៌សថ្លាចំនួន១០កញ្ចប់(ធំ០៧), ម្ស៉ៅម៉ដ្ឋពណ៌ស ០១កញ្ចប់ធំ ។ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១,ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ,សម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។
គួរបញ្ចាក់ថា ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នៅចំណុចផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ចន្ទ លីហ្សា