ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩អនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ការបើកដំណើរការឡើងវិញនូវ វិស័យកីឡាជាជំហានៗដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ៤ចំនុចដូចខាងក្រោម
១. អនុញ្ញាតឲ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនាដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឲ្យលើសពី១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ពីសហព័ន្ធកីឡាជាតិនីមួយៗ និងអនុវត្តអនាម័យតាមវិធានការការពាររបស់ក្រសួងសុខាភិបាល។ ការអនុញ្ញាតនេះ នឹងចាប់អនុវត្តជាបណ្តើរៗចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ។
អនុញ្ញាតឱ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់
គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមវិធានការការពារកុំឲ្យមានការ
ចម្លងវីរុសកកូវីដ-១៩ និងការពាររលកទីពីរនៃការចម្លងវីរុសនេះ របស់ក្រសួងសុខាភិបាល។
៣. មុននឹងបើកឲ្យដំណើរការ ត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធានការការពារនានា ដូចជា៖
– ការអនុវត្ត ការសម្អាតដៃឲ្យបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុលឬទឹកដែលសម្រាប់លាងដៃ
ការប្រើប្រាស់ម៉ាស់ (ក្នុងករណីចាំបាច់) ឬកន្សែង ឬក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ច្រមុះ រាល់ពេលក្អកកណ្តាស់ (រួចត្រូវបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ)ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ជាដើម។
៤. ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡាដូចបានជម្រាបជូនខាងលើនេះ មានការអនុវត្ត
វិធានការការពារការចម្លងវីរុសកូវីដ-១៩ បានត្រឹមត្រូវ និងហ្មត់ចត់ និងមានអ្នកត្រតពិនិត្យត្រឹមត្រូវហើយមិន
ត្រូវឲ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែងរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល សូមបន្ត
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់នៅក្នុងដំណាក់កាល
ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យ
មានរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ ៕
សហការី