ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារប្រទេសចិន ដែលចាត់បញ្ជូនក្រុមអ្នកឯកទេសវេជ្ជសាស្ត្រ និងសម្ភារតេស្តរោគកូវីដ-១៩ពិនិត្យដល់កងយោធពលខេមរភូមិន្ទនិងក្រុមគ្រួសារប្រមាណជាង ១ពាន់នាក់នាពេលកន្លងមកនេះ។ សម្រាប់កងទ័ពទាំងពីរបានបង្ហាញនូវការសាមគ្គី និងចាត់ទុកជាប្រវត្តិសាស្ត្រនិងមិត្តដែកថែប។ សម្តេចពិជ័យសេនាទៀ បាញ់ លេីកឡេីងដូច្នេះក្នុងឱកាសបំពាក់មេដាយជូនក្រុមគ្រូពេទ្យឯកទេសវេជ្ជសាស្ត្ររបស់កងទ័ពរំដោះប្រជាជនចិនចំនួនបួនរូបដែលអញ្ជេីញចុះមកសហការជាមួយនាយកដ្ឋានសុខាភិបាល មន្ទីរពេទ្យព្រះកេតុមាលាជាស្ថាប័នជំនាញ ក្រសួងការពារជាតិ នារសៀលថ្ងៃសុក្រ ១កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងរបាយការណ៍អានដោយលោកវរសេនីយ៍ឯក ជាំង ជាហ្វូ គ្រូពេទ្យឯកទេស វេជ្ជសាស្ត្រ របស់កងទ័ពរំដោះ ប្រជាជនចិនបានលេីកឡេីងថា រយៈពេលពីរខែដែលក្រុមយេីងខ្ញុំបាននាំយកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដំបូងគេដែលក្រុមយេីងបានចាកចេញក្រៅប្រទេសប្រកបដោយមោទនភាព ជាមួយយុទ្ធមិត្តក្រុមគ្រូពេទ្យ (ខ. ភ.ម)។ ក្នុងរយៈពេលពីរខែកន្លងមកនេះ ក្រុមការងារយេីងបាននាំយកនូវបទពិសោធន៍ គ្រប់គ្រងកូវីដ-១៩ ដែលជាការខិតខំប្រឹងប្រែងរួមគ្នា លះបង់ចែករំលែក មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន និងខិតខំផ្ទេរចំណេះជំនាញជូនដល់ភាគីមិត្ត ។ ក្នុងនោះចំពោះការងារសំខាន់ៗ ក្រុមយេីងខ្ញុំ សម្រេចបេសកកម្មជាបីផ្នែក ដល់គោលដៅ ៨លេីក និងចុះទៅដល់ទីកន្លែងចំនួន៣២ ផ្តល់ការបំប៉ន បណ្តុះបណ្តាល គ្រប់ជ្រុងជ្រោយ កសាងបន្ទប់ពិសោធន៍ និងបន្ទប់ចត្តាឡីស័ក ចុះណែនាំស្របតាមស្តង់ដារបច្ចេកចំនួនរូបដូចជាការជួយណែនាំ សម្រាប់គិលានដ្ឋាន និងមន្ទីរពេទ្យ ដែលក្រុមយេីងខ្ញុំទៅដល់ ។ ក្នងនាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង វិនធាន ចាត់ទុកបេសកកម្ម ក្រុមគ្រូពេទ្យឯកទេស វេជ្ជសាស្ត្ររបស់កងទ័ពរំដោះប្រជាជនចិន នាពេលនេះដែលជួយមិត្តក៏ដូចជួយខ្លួនឯង ។ សកម្មភាពនេះ នាំឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹង ពង្រីកឥតឈប់ឈរ សម្រាប់ប្រជាជាតិទាំងពីរ កងទ័ពទាំងពីរផងដែរ ៕ដោយ៖សុខដុម