ព័ត៌មានទាន់ហេតុការណ៍៖

បីថ្ងៃនគរបាលខេត្តកំពង់ឆ្នាំងឃាត់មនុស្សបាន២០នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ជួញដូរសារធាតុញៀននៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន២០នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញថា មនុស្សមួយក្រុមនេះបានប្រើប្រាស់ជួញដូរសារធាតុញៀនខុសច្បាប់ នៅក្នុងភូមិសាស្រ្តនៃស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនឹងកម្លាំងនគរបាលអធិការដ្ឋានស្រុកសាមគ្គីមានជ័យ ។

សមត្ថកិច្ចនៅក្នុងប្រតិបត្តិការនេះបានឱ្យដឹងថា ជនសង្ស័យទាំង២០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ខ្លះបង្រ្កាបជាក់ស្តែង និងខ្លះទៀតឃាត់ខ្លួនតាមដីការបស់តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសយកវត្ថុតាង ដែលមានម៉ូតូ១៣គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមទាំងគ្រឿងញៀនខុសច្បាប់មួយចំនួនទៀតផងដែរ។

ក្រុមជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។ដោយ៖ចន្ថា


ចែករំលែក៖