ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រក្រឡាប់លើផ្លូវជាតិលេខ៤ តែមិនមានមនុស្សរងគ្រោះធ្ងន់ទេ

ចែករំលែក៖

ខេត្តព្រសីហនុ៖(ដំណឹងបឋម)  រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់ដោយខ្លួនឯងនៅលើកំណាត់ផ្លូវជាតិលេ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៩-១៤០ ស្ថិតក្នុងឃុំចម្ការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តបើកបរក្នុងទិសដៅ(ព្រះសីហនុ.ភ្នំពេញ) ហើយមូលហេតុក្រឡាប់គឺដោយសាររថយន្តបែកកង់មុខ និងថាមិនមានមនុស្សរងគ្រោះធ្ងន់ធ្ងរទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមាននគរបាល កងរាជអាវុធហត្ថបានចុះធ្វើអន្តរាគមន៍ ជួយសម្រួលចរាចរណ៍ដែលកកស្ទះ និងដោះស្រាយការងារតាមនិីតិវិធី។ឆ្លាម សមុទ្រ


ចែករំលែក៖