ព័ត៌មានទាន់ហេតុការណ៍៖

រុស្សុីបញ្ជូនផ្កាយរណបយោធាដោយជោគជ័យ

ចែករំលែក៖

រុស្សុី៖នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រទេសនេះបានបាញ់បង្ហោះផ្កាយរណបយោធាឡើងទៅកាន់ តារាវិថីផែនដីដោយជោគជ័យ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ផ្កាយរណបខាងលើប្រើប្រាស់រ៉ុក្កែត Soyuz-2.1b បញ្ជូនទៅកាន់លំហអាកាស។
បណ្តាញទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយថា មីស៊ីលសម្រាប់រុញបានចាកចេញពីជើងទម្រនៅទីតាំងអវកាស Plesetsk ក្នុងតំបន់ Arkhangelsk នៅវេលាម៉ោង ១០ និង ៣១នាទី(ម៉ោងនៅទីក្រុងមូស្គូ)។ នេះជាការបាញ់បង្ហោះលើកទី៣ហើយក្នុងឆ្នាំ២០២០ ហើយករណីបាញ់២លើកកន្លងមក បានធ្វើនៅខែមីនាឆ្នាំ២០២០។
ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា មីស៊ីលសម្រាប់រុញ Soyuz-2.1b បានបញ្ជូនផ្កាយរណបដោយជោគជ័យ៣៤គ្រឿងកន្លងមករបស់ក្រុមហ៊ុនអង់គ្លេស OneWeb ។
បណ្តាប្រទេសមហាអំណាចយោធាបានបង្កើនសកម្មភាព បញ្ជូនផ្កាយរណបឡើងទៅកាន់លំហអាកាស ក្នុងគោលដៅបម្រើវិស័យយោធា និងអាវុធទំនើបៗនៅក្នុងប្រទេសនេះ ។ ក្រៅពីរុស្ស៊ី អាមេរិក ចិន ក៏បានបង្កើនសកម្មភាពដូចគ្នានេះដែរ ៕

ដោយ៖ធី រីណា


ចែករំលែក៖