ព័ត៌មានទាន់ហេតុការណ៍៖

នេះជារូបសំណាក សិលាចាំប្តីពិតប្រាកដ ដែលស្ទើរតែគ្មានមនុស្សបានទៅដល់ ហើយដឹងដំណើររឿងនេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅកម្ពុជាយើងមានប្រវត្តិជាច្រើន តាមតំបន់ សម័យ និមួយៗ បន្សល់ទុកជារឿង និយាយតៗគ្នា គ្រប់សម័យកាល។
ក្នុងនោះមាន រឿងរ៉ាវដ៏សែនកម្សត់មួយ ដែលបានរៀបរាប់ពីនារីម្នាក់ មានភក្តីភាពចំពោះគូជីវិយ ដែលនាងចាំប្តី រហូតដល់ទៅក្លាយជាសិលា បានដក់ជាប់ក្នុងចិត្តរបស់មហាជន មានចិត្តអាណិតអាសូរ ដល់នារីម្នាក់នោះ ដែលមានចិត្តស្មោះត្រង់ ទៅកាន់ប្តីរបស់ខ្លួន សឹងថាក្នុងលោកនេះគ្មានទេ ស្នេហាបរិសុទ្ធបែបនេះ និងត្រូវបានចងក្រងជាបទចំរៀងផងដែរ គឺបទ៖ «សិលាចាំប្តី»។
ក្នុងនោះផងដែរ គេក៏បានកសាងរូបធ្វើសំណាក រូបនាង ដើម្បីបញ្ជាក់ភក្តីភាព ទៅកាន់ ប្តីរបស់នាងដែលឈរ រងចាំ ក្លាយជាទីរមនីយដ្ឋានទាក់ទាញការធ្វើដំណើរទេសចរណ៍ ។ យ៉ាងណាមិញ មានមហាជនជាច្រើន តែងតែ យល់ ច្រឡំ ថារូបសំណាក ស្រី ស អង្គុយ នៅ ពយ មាត់ ឆ្នេរកែប ជារូបសំណាក ស្រី ស នេះ ជា សិលា ចាំ ប្តី តាមពិតមិនមែនបែបនោះទេ។
យោងតាមប្រភពក្នុងហ្វេសប៊ុកមួយបានបញ្ជាក់ថា  រូបសំណាកសិលា ចាំ ប្តីពិតប្រាកដ ស្ថិតនៅក្នុងឃុំ កំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា តាមបណ្តោយផ្លូវជាតិ លេខ៤ បេីសិនជាធ្វេីដំណេីរ ទិសដៅពី រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ នៅខាងស្តាំដៃ។
តាមប្រភពដដែលបានបញ្ជាក់ទៀតថា នាងសិលា បានធ្វើមរណកាល នៅឆ្នាំ ១៩៧៦ ក្នុងខែវិច្ជិកា មិនដឹងថ្ងៃ ដោយសារអត់អាហារ។ រូបសំណាកឈរទូលស្លឹកចេក បានបញ្ជាក់ពីការរង់ចាំ ដ៏ស្ងៀមស្ងាត់ និងភក្តីភាព ដល់ដង្ហេីមចុងក្រោយ នៅតែមិនឃេីញ ស្វាមី នាងវិលវិញឡេីយ។
ទោះជាមានការបង្ហោះនូវស្នេហាកម្សត់មួយនេះក៏ដោយ ក៏គេមិនទាន់មានឯកសារ រៀបរាប់ពីដំណើររឿងនេះ អោយពិតប្រាកដនៅឡើយ៕សហការី


ចែករំលែក៖