ព្រឹត្តិការណ៍ប្រដាល់ និងប្រកួតក្បាច់គុនចម្រុះ (MMA) នឹងវិលត្រឡប់មកកាន់ទីក្រុងឡាសវេហ្គាសវិញចាប់ពីចុងសប្តាហ៍នេះបន្ទាប់ពីអាជ្ញាធររដ្ឋនេវ៉ាដាដកបម្រាមកីឡាទាំងពីរប្រភេទនេះចេញ។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះនឹងប្រព្រឹត្តទៅដោយប្រកួតបិទទ្វារដើម្បីការពារការ ឆ្លងជំងឺកូវីដ១៩សារជាថ្មី ។
ព្រឹត្តិការណ៍ប្រកួតក្បាច់ប្រដាល់ចម្រុះដំបូងបង្អស់គឺ UFC នៅថ្ងៃសៅរ៍នៅឯ Apex ដែលមានការប្រកួតទម្ងន់មធម្យដំបូងដោយកីឡាករ Tyron Woodley និង Gilbert Burns ។
ការចាប់ផ្តើមអនុញ្ញាតឲ្យបើកព្រឹត្តិការណ៍ប្រដាល់លើកដំបូងនេះត្រូវបានគេរំពឹងថា នឹងក្លាយជាកម្មវិធីផ្សព្វផ្សាយលំដាប់កំពូលនៅថ្ងៃទី៩ ខែមិថុនាខាងមុខ ដែលកីឡាប្រយុទ្ធទាំងអស់នេះត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី១៤ ខែមីនាមកម្ល៉េះ។
កីឡា UFC បានត្រលប់ទៅសកម្មភាពវិញហើយបន្ទាប់ពីបិទទ្វារចំនួន៣សង្វៀននៅជែកសាន់វីលរដ្ឋផ្លរីដា។ រាល់ការប្រកួតនឹងមានពិធីសារដើម្បីកំណត់ហានិភ័យនៃការរីករាលដាលនៃមេរោគកូវីដ១៩ផងដែរ ៕ដោយ៖ភារៈ