ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messiដែលកំពុងលេងឲ្យក្លឹបយក្សអ្នកមានបុណ្យ Barcelona បានក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២០នេះ។ នេះបើយោងតាម BBC Sport ចេញផ្សាយកាលពីម្សិលមិញ។
កីឡាករ Lionel Messi បានឈរកំពូលតារាងដោយចំណូលរបស់គាត់ប្រមាណ១៤៤លានដុល្លារឈ្នះកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldoដែលរកបាន១៣០លានដុល្លារ។ ដោយឡែកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappeក៏មានឈ្មោះជាកីឡាករមានប្រាក់ចំណូលច្រើនជាងគេដែរ ប៉ុន្តែឈរលំដាប់លេខ១០ឯណោះ ។
ខាងក្រោមនេះជាកីឡាករទាំង១០រូបដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតដោយរាប់បញ្ចូលទាំងប្រាក់ខែ ប្រាក់ឧបត្ថម្ភ និងប្រាក់បំណាច់ផ្សេងៗទៀត ៖
១– Lionel Messi៖ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona មានប្រាក់ចំណូលជាង ១៤៤លានដុល្លារ។
២– Cristiano Ronaldo៖ ខ្សែប្រយុទ្ធរបស់ក្លឹប Juventus មានប្រាក់ចំណូលជាង ១៣០លានដុល្លារ។
៣– Neymar៖ ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint Germain មានប្រាក់ចំណូលជាង ១០៤លានដុល្លារ។
៤– Gareth Bale៖ ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid មានប្រាក់ចំណូលជាង ៤១លានដុល្លារ។
៥– Antoine Griezmann៖ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona មានប្រាក់ចំណូលជាង ៤១លានដុល្លារ។
៦– Eden Hazard៖ ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid មានប្រាក់ចំណូលជាង ៤១លានដុល្លារ។
៧– Andres Iniesta៖ ខ្សែបម្រើរបស់ក្លឹប Kobe មានប្រាក់ចំណូលជាង ៣៧លានដុល្លារ។
៨– Raheem Sterling៖ ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City មានប្រាក់ចំណូលជាង ៣៦លានដុល្លារ។
៩– Robert Lewandowski៖ ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich មានប្រាក់ចំណូលជាង ៣២លានដុល្លារ។
១០– Kylian Mbappe៖ ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint Germain មានប្រាក់ចំណូលជាង ៣០លានដុល្លារ ៕
ដោយ៖ភារៈ