បន្ទាយមានជ័យ៖ថ្ងៃទី១៤មិថុនា២០២០ វេលាម៉ោង១៤និង២០នាទីរសៀលលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនគោក៩១១(ប៉ុស្តិ៍ដើមកកោះ)ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងរវាងម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 1N-0789 បើកបរពីជើងទៅត្បូង បានឡើងជែងរថយន្តដឹកដីបើកពីមុខម៉ាកISUZU ពណ៌ពងមាន់-ខៀវ ពាក់ផ្លាកលេខបន្ទាយមានជ័យ 3A-0446 បណ្តាលអោយបុកប៉ះនិងម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1R-7676 បើកបរទិសដៅផ្ទុយគ្នាបណ្តាលអោយដួលទៅស្តាំដៃរៀងៗខ្លួនបណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាកឃ្លីក បានខ្ទាតចេញពីម៉ូតូទៅចូលចំពីមុខរថយន្ត បណ្តាលឲ្យរថយន្តកិនស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ជនរងគ្រោះដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានគេស្គាល់ឈ្មោះ ញាន បូរីន ប្រុស ២០ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែកអ្នកបើកបរម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេរងរបួសធ្ងន់ ដឹកទៅពេទ្យមង្គលបូរី ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តដែលកើតហេតុទាំងអស់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការដោះស្រាយ៕ដោយ៖សសម