ខេត្តស្វាយរៀង៖ កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាបករណីលេងល្បែងស៊ីសងបញ្ជល់មាន់និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ព្រមទាំងមាន់ជល់១៧ក្បាល។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១២៖២០នាទី ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមកងរាជអាវុធហត្ថស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះ ដូចខាងក្រោម៖
១-ឈ្មោះ យិន សាត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិអង្គកប្បាសឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
២-ឈ្មោះ ស៊ិន ឡានី ភេទប្រុស អាយុ៥៥ឆ្នាំរ ស់នៅភូមិព្រែកទប់ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
៣-ឈ្មោះ សុខ សាវី ភេទប្រុស អាយុ៤៨ឆ្នាំរស់នៅភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
៤-ឈ្មោះ ចាន់ ហាត់ ភេទស្រី អាយុ៥១ឆ្នាំរស់ភូមិវាលយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀង ។
៥-ឈ្មោះព្រំ ចិន្តា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្វាយចេកឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
៦ -ឈ្មោះឈួន ចឹក ភេទប្រុស អាយុ ៥២ឆ្នាំរស់នៅភូមិតាប៉ក ឃុំត្រពាំងស្រែស្រុកកំពង់ត្របែកខេត្តព្រែវែង
៧ -ឈ្មោះសោម យ៉ាកភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិឈើទាលឃុំឈើទាលស្រុកស្វាយជ្រំ។
៨ -ឈ្មោះវ៉ា គុណភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិទួលខ្ពស់ឃុំចំបក់ ស្រុកស្វាយជ្រំ
និងទី៩ ឈ្មោះទង វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពបន្តថាចំពោះវត្ថុតាងដកហូតបានរួមមានម៉ូតូចំនួន០៤គ្រឿង,
រថយន្ត០១គ្រឿង,មាន់ចំនួន១៧ក្បាល,ប្រាក់ដុល្លារក្លែងក្លាយចំនួន៥៦០០ដុល្លារ,ប្រាក់ដុល្លារសរុបចំនួន២៩០ដុល្លារ,ប្រាក់រៀលចំនួន ៦ ៤៨៥ ០០០រៀលនិងជញ្ជីងចំនួន០១ផងដែរ។
ប្រភពបន្ថែមទៀតថាក្រោមការសម្របសម្រួលដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងនិងដឹកនាំផ្ទាល់លោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការអាវុធហត្ថស្រុកស្វាយជ្រំនិងមេបញ្ជាការអាវុធហត្ថក្រុងស្វាយរៀងបានចុះបង្រ្កាបក្នុងករណីលេងល្បែងស៊ីសងបញ្ជល់មាននៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនិងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៩នាក់ព្រមទាំងវត្ថុតាងមួយចំនួនបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំផងដែរ។
ដោយ៖យឹម សុថាន