ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបរ គួរយល់ពីផ្លូវមានផ្លាកសញ្ញាបាត់សិទ្ធ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តែងធ្វើការពន្យល់ និងរំលឹកពីផ្លាកសញ្ញាចរាចរណ៍ ជូនដល់បងប្អូនជាអ្នកបើកបរ ឱ្យបានយល់ដឹង ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់ចរាចរ។ ក្នុងនោះក៏លើកពី ផ្លូវមានផ្លាក«សញ្ញាបាត់សិទ្ធិ »សិទ្ធិអាទិភាពនៅត្រង់ចំណុចផ្លូវប្រសព្វ (ដោយមានផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឱ្យគេ)។
ដោយលើកជាសំណួរថា៖ តើអ្នកត្រូវផ្តល់សិទ្ធិអាទិភាពឲ្យរថយន្តណាមួយទៅមុនប្រសិនបានជួបស្ថានភាពដូចក្នុងរូប ដូចក្នុងបញ្ជាក់ខាងក្រោម៖
-អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “។ ពិសេសទាញយក និងតម្លើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ (FREE Download) ដើម្បីទទួលបានចំណេះដឹងល្អៗ ពីទ្រឹស្តីនៃការបើកបរ នៃច្បាប់ចរាចរណ៍ផ្លូវគោក ៖
– App Store (iOS): https://dr.mpwt.gov.kh/ios
– Play Store (Android): https://dr.mpwt.gov.kh/android ៕

ដោយ៖សិលា

 


ចែករំលែក៖