ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

      ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១៤៖០០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះមាន៖

ទី១-ឈ្មោះ​ ចាយ មករា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះជួល សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ ។

ទី២-ឈ្មោះ​ ថុន សុភ័ក្រ្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ 

 បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ ចន្ទ លីហ្សា


ចែករំលែក៖