ប្រទេសប្រេសុីល៖ លោក Joao Doria អភិបាលរដ្ឋសៅប៉ូឡូ (Sao Paulo) បាននិយាយកាលពីថ្ងៃពុធថា ការប្រកួតជើងឯកបាល់ទាត់ក្នុងតំបន់របស់ទីក្រុង Sao Paulo នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២២ ខែកក្កដានៅពេលដែលការប្រកួតធំៗរបស់ប្រទេសប្រេស៊ីលប្រកាសពីការបិទទ្វារដោយសារជំងឺឆ្លងកូវីដ-១៩។
នេះបើយោងតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក Doria បានប្រាប់សន្និសីទសារព័ត៌មានថា ការប្រកួតនឹងត្រូវបានបិទទ្វារដោយគ្មានអ្នកចូលទស្សនាឡើយ និងស្ថិតក្រោមការតាមដាន និងរក្សាអនាម័យពីក្រសួងសុខាភិបាលប្រេស៊ីល។ ការប្រកួតមាន៦ប្រកួតទៀតដែលជាងវគ្គជម្រុះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី៨ ខែសីហាមួយថ្ងៃមុនពេលការប្រកួតក្របខ័ណ្ឌលីកកំពូលប្រេស៊ីល SerieA គ្រោងនឹងចាប់ផ្តើមឡើងវិញ។
គួររំលឹកថាការប្រកួតជើងឯកនៅរដ្ឋសៅប៉ូឡូត្រូវបានគេចាត់ទុកថា ជាការប្រកួតមួយក្នុងចំណោមការប្រកួតរដ្ឋខ្លាំងបំផុតរបស់ប្រេស៊ីលរួមជាមួយលីករដ្ឋរីយ៉ូដឺហ្សានេរ៉ូ ដែលចាប់ផ្តើមឡើងវិញកាលពីថ្ងៃទី១៨ ខែមិថុនា។ កីឡាទាំងអស់ត្រូវបានផ្អាកនៅប្រេស៊ីលកាលពីពាក់កណ្តាលខែមីនាដោយសារជំងឺរាតត្បាតកូវីដ-១៩ដែលបានសម្លាប់មនុស្សជាង៦៨,០០០នាក់នៅក្នុងប្រទេសធំបំផុតនៅអាមេរិកខាងត្បូងមួយនេះ។
បច្ចុប្បន្នទីក្រុងសៅប៉ូឡូជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយមានអ្នកស្លាប់ច្រើនជាង១៦ម៉ឺននាក់ដោយកូវីដ-១៩ និងមានករណីឆ្លងជំងឺនេះជាង ៣៤១.០០០នាក់ ៕ដោយ៖ភារៈ