ខេត្តតាកែវ ៖ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានអនុវត្តវិធានការជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាលពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនយុវជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២៤ និង ១៣ នាទី នៅចំណុចស្ពានអូចំបក់ ស្ថិតក្នុងភូមិ ប្រហ៊ូត សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ៖ជនសង្ស័យទាំង០២នាក់រួមមាន ៖ ១-ឈ្មោះ ឡាច កក្កដា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅចំណុចភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ លំនៅបច្ចុប្បន្នភូមិសិង្ហ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ទី២-ឈ្មោះ ប៉ុល ឆវ័ន្ត ភេទ ប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅ(មណ្ឌលបន្សាបគ្រឿង៣១ រំលិខេត្តកំពត) លំនៅបច្ចុប្បន្នភូមិ កញ្ចាប់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
សមត្ថកិច្ចបញ្ជាក់ថា៖ បច្ចុប្បន្នករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕សហការី