ព័ត៌មានទាន់ហេតុការណ៍៖

ជុងមិនភ្លេចកុក​ តែកុកភ្លេចជុង!! ជនសង្ស័យម្នាក់ទៀតហើយ​ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន​ ខណៈកំពុងលក់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញដោយមានការចង្អុលបង្ហាញនិងអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯកម៉េងវិមានតារាអធិការនគរបាលខណ្ឌមានជ័យលោកអ៊ុំរតនានាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានដឹកនាំកម្លាំងប៉ុស្ដិ៍ចុះល្បាតជាប្រចាំជាក់ស្ដែងនៅវេលាម៉ោង និង៣០នាទីយប់ថ្ងៃពុធ  ១០រោច ខែអាសាឍ ឆ្នាំជូត ឯកស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច មុខសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ

លោកអ៊ុំរតនានាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើបានឲ្យដឹងថាជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផេន ម៉េងអាន ភេទប្រុសអាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

លោកនាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានឲ្យដឹងទៀតថា  នៅថ្ងៃទី១៥ខែ កក្កដាឆ្នាំ២០២០វេលាម៉ោង៧ និង៣០នាទីយប់ កម្លាំងប៉ុស្តិ៍ បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេី ក៏ប្រទះឃេីញជនសង្ស័យឈ្មោះផេន ម៉េងអានកំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យឃើញមានក្រាមសថ្លាចំនួន ០១ កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។

ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់ធំល្មម

បច្ចុប្បន្ននេះជនសង្ស័យឈ្មោះ ផេន ម៉េងអាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ដោយភារ៉ាដង្កោ


ចែករំលែក៖