អន្តរជាតិ៖ ពលរដ្ឋ ជាងពាក់កណ្តាលរស់នៅតំបន់អាណាធិបតេយ្យ ក្នុងទីក្រុងម៉ុមបៃប្រទេសឥណ្ឌា ត្រូវបានគេសង្ស័យថាឆ្លងកូវីដ-១៩។
តាមសារព័ត៌មាន CNN បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវ ពលរដ្ឋដែលរស់នៅតំបន់អាណាធិបតេយ្យ មានពាក់កណ្តាលសង្ស័យឆ្លងកូវីដ-១៩។
លទ្ធផលស្រាវជ្រាវ ខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីចំនួនអ្នកឆ្លងកាន់តែច្រើននៅឥណ្ឌា ។ ពេលនេះឥណ្ឌាជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីអាមេរិក និងប្រេស៊ីល។
គិតដល់វេលាម៉ោង៨ យប់ថ្ងៃទី៣០ខែកក្កដា ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ជាង១,៥លាននាក់ ។ ក្នុងរយៈ១២ថ្ងៃកន្លងមក ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ដល់ទៅជាង៥សែននាក់គឺជាចំនួនយ៉ាងច្រើន។ កន្លងមកក្នុងរយៈពេល៦ខែឥណ្ឌាមានករណីឆ្លង កូវីដ-១៩ តែ១លាននាក់ប៉ុណ្ណោះ។
ទីក្រុងម៉ុមបៃស្ថិតនៅក្នុងរដ្ឋ Maharashtra ឥណ្ឌា មានពលរដ្ឋរស់នៅជាង១២លាននាក់ ក្នុងទីក្រុងនេះ ហើយមានពលរដ្ឋដល់ទៅជាង១១០ពាន់នាក់ឆ្លងកូវីដ-១៩ និងស្លាប់ ដល់ទៅ៦១៨០ នាក់។ ចំណែកក្នុងរដ្ឋ Maharashtra ទាំងមូល មានអ្នកឆ្លងដល់ទៅ ជាង៣៧៧ពាន់នាក់ និងស្លាប់ ជាង១៤ពាន់នាក់។
តាមលទ្ធផលពីក្រុមគ្រូពេទ្យ ក្នុងតំបន់បានឲ្យដឹងថា កំហាកធ្វើតេស្តស្វែងរកកូវីដ-១៩ ពីពលរដ្ឋក្នុងតំបន់អាណាធិបតេយ្យ គឺមានដល់ទៅ៥៧ភាគរយ វិជ្ជមានចំពោះកូវីដ-១៩ ។
ចំណែកពលរដ្ឋរស់នៅក្រៅតំបន់អាណាធិបតេយ្យ មានតែ ១៦ភាគរយប៉ុណ្ណោះ ឆ្លងកូវីដ-១៩។ ទាំងនោះហើយ បានបង្កក្តីបារម្ភ ពីការឆ្លងកូវីដ-១៩ គ្រប់ដណ្តប់ តំបន់អាណាធិបតេយ្យទាំងមូល៕ដោយ៖ធី រីណា