ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​៧​នាក់ ត្រូវបាន​បង្ហាញមុខ​ក្នុង​រាជកិច្ច​របស់​រាជវាំង​ថៃ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលប្រទេសថៃ ស្ងប់ស្ងាត់ជិតសប្តាហ៍ក្រោយតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាលត្រូវបានទុកឲ្យនៅទំនេរក្រោយការលាលែងរបស់មន្រ្តីជាន់ខ្ពស់ថៃជាបន្តបន្ទាប់នោះ ពេលនេះសមាជិកគណៈរដ្ឋមន្ត្រីថៃថ្មីនាក់ ត្រូវបានបង្ហាញមុខក្នុងរាជកិច្ចរបស់រាជវាំងថៃ នៅថ្ងៃទី ខែសីហាឆ្នាំ២០២០

តាមការចុះផ្សាយកាសែតថៃ បាងកកប៉ុស្តិ៍ ក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីថៃដែលទើបត្រូវបានតែងតាំងថ្មី មានលោក Supattanapong Punmeechaow អតីតនាយកប្រតិបត្តិនិងប្រធានសហគ្រាសថាមពលរបស់រដ្ឋ PTT Global Chemical ដែលនឹងកាន់តំណែងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីថាមពលថៃ សហគ្រាស PTT Global Chemical គឺបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងនិងឧស្ម័នយក្ស PTT ដែលភាគហ៊ុន៥១ភាគរយកាន់កាប់ដោយរដ្ឋាភិបាលថៃ

កាសែតបាងកកប៉ុស្តិ៍ថៃ បន្ថែមថា លោក Predee Daochao ដែលធ្លាប់ធ្វើជាសហប្រធានធនាគារ Kasikorn Bank នឹងចូលកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដោយអ្នកទាំងពីរ រំពឹងថា នឹងដើរតួយ៉ាងសំខាន់ក្នុងក្រុមការងារសេដ្ឋកិច្ចថៃថ្មី ដោយជំនួសក្រុមការងាររបស់អតីតឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak រួមមាន អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Uttama Savanayana និងអតីតរដ្ឋមន្ត្រីថាមពល Sonthirat Sonthijirawong ដែលលាលែងពីកាលពីខែកក្កដា

សូមជម្រាបថា លោក Don Pramudwinai ក៏ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីថៃថ្មី បន្ថែមពីលើតំណែងរដ្ឋមន្ត្រីការបរទេសថៃអគ្គលេខាធិការនៃបក្សកម្លាំងប្រជារាស្ត្រ (PPRP) នឹងក្លាយជារដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រី រីឯ លោក Suchart Chomklin អនុប្រធានបក្ស PPRP នឹងកាន់តួនាទីរដ្ឋមន្ត្រីក្រសួងការងារ ហើយអនុរដ្ឋមន្ត្រីថ្មីរបស់លោក គឺជាអតីតអ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Narumon Pinyosinwat

គួរបញ្ជាក់ថា បើទោះបីជាបក្ស Palang Pracharath (PPRP) របស់លោកប្រាយុទ្ធ គឺជាអ្នកដឹកនាំក្នុងរដ្ឋាភិបាលចម្រុះ ដែលប្រមូលផ្ដុំបក្សនយោបាយជាង២០ តំណែងរដ្ឋមន្ត្រីក្រសួងត្តមសិក្សា វិទ្យាសាស្ត្រស្រាវជ្រាវ និងនវានុវត្តន៍ ត្រូវបានប្រគល់ឲ្យលោក Anek Laothamatas សមាជិកប្រតិបត្តិម្នាក់មកពីបក្សសម្ព័ន្ធភាពសកម្មភាពសម្រាប់ប្រទេសថៃ(ACTP)

ជុំវិញករណីខាងលើនេះដែរកន្លងទៅ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ធ្លាប់បានអះអាងថា ការរុះរើគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវប្រកាសនាពាក់កណ្ដាលខែសីហាតែការប្រកាសបានកើតឡើងមុនពេលកំណត់ ខណៈប្រទេសមានទំហំសេដ្ឋកិច្ចធំលំដាប់ទីក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវការកម្លាំងជំរុញសេដ្ឋកិច្ចទៅមុខ ក្រោយរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ COVID-19

ដោយឡែកសមាជិកគណៈរដ្ឋមន្ត្រីថ្មីនេះ ដែលត្រូវទៅស្បថចូលកាន់តំណែងនៅមុខមហាក្សត្រថៃ ប្រឈមការរំពឹងខ្ពស់ពីសំណាក់ប្រជាជនថៃ ក៏ដូចជាអ្នកជំនួញពីលទ្ធផលដឹកនាំរបស់ពួកគេ ពិសេសការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ

ដោយ៖ស តារា


ចែករំលែក៖