ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥ នឹង ០០នាទី ដោយមានការអនុញ្ញាតពីលោក វរសេនីយឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ សែនសុខ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ចំនួន២ភូមិ គឺភូមិគោកឃ្លាង និងភូមិត្រពាំងស្វាយ នៃសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយមានការចូលរួមដោយ៖
ការចុះចែកសៀវភៅស្នាក់នៅនេះក៏មានការអញ្ជើញចុលរួមពីលោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរង តំណាងលោកអធិការ,លោកវរសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍, លោកអនុសេនីយ៍ឯក នេត ប៊ុនធៀន នាយរងប៉ុស្តិ៍, លោកអនុសេនីយ៍ទោ គៀត ពន្លឺ មន្ត្រី, លោក យឹម សាវឿន សមាជិកក្រុមប្រឹក្សាសង្កាត់,លោក អ៊ាម ប៊ុណ្ណា អនុប្រធានភូមិបានចុះចែកសៀវភៅស្នាក់នៅមានចំនួន៣៨គ្រួសារ សរុបចំនួនមនុស្សចំនួន ១៦៦នាក់ ប្រុស ៨១នាក់ អាយុ១៨ឆ្នាំឡើងចំនួន ១២១នាក់ ប្រុសចំនួន ៥៨នាក់៕ដោយ៖ ចន្ទ លីហ្សា