ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ប្រើកាំបិតចុងស្រួចចាក់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅខាងក្រោយសណ្ឋាគារខ្សាច់ស ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបាននគរបាលឃាត់ខ្លួនហើយ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ថា ជនសង្ស័យឈ្មោះ ហ៊ាប រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខកាស៊ីណូប្លាទីនអន្តរជាតិ បានយកកាំបិតចុងស្រួចចាក់ទៅលើឈ្មោះ អេល ហាម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរដូចគ្នា ត្រូវចំគល់ដោះខាងឆ្វេងបណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ។ អំពើហិង្សានេះកើតឡើងដោយសារមានទំនាស់គ្នាពេលប្រចាំការនិងធ្វើអនាម័យនៅកន្លែងយាម។
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕ ឆ្លាម សមុទ្រ