រដ្ឋាភិបាលអង់គ្លេសបានផ្តល់លិខិតអនុញ្ញាតឲ្យធ្វើចរាចរណ៍និងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុន អាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។
ការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា«នៅថ្ងៃនេះ រដ្ឋាភិបាលបានឯកភាពឲ្យស្ថាប័នគ្រប់គ្រងឱសថ អង់គ្លេស(MHRA) ផ្តល់លិខិត អនុញ្ញាតឲ្យចែកចាយនិងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុនPfizer-BioNTech ។ នៅសប្តាហ៍ក្រោយនឹងប្រើប្រាស់នៅទូទាំងប្រទេស។
ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នោះផងដែរ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបបានពិភាក្សាគ្នាដើម្បីកំណត់ពេលវេលាចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ នាយកដ្ឋានគ្រប់គ្រងឱសថសហគមន៍អឺរ៉ុប (EMA) បានប្រកាសឲ្យដឹងថា យ៉ាងយឺតបំផុតគឺនៅថ្ងៃទី២៩ខែធ្នូ ពលរដ្ឋនៅអឺរ៉ុបនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុនPfizer-BioNTech ។
បច្ចុប្បន្នបណ្តាក្រុមហ៊ុនផលិត វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំង របស់រុស្ស៊ី ចិន អាមេរិក អឺរ៉ុប គឺមានប្រសិទ្ធភាពនិងសុវត្ថិភាពជាង ៩៥ភាគរយទាំងអស់ ។ជាមួយនឹងលទ្ធផលល្អនោះ ពិភពលោកនឹងមិនមានករណីឆ្លងកូវីដ-១៩ច្រើនទៀតឡើយនៅក្នុងឆ្នាំ២០២១។ បច្ចុប្បន្ន ពិភពលោកមានអ្នកឆ្លងដល់ទៅជាង៦៤លាននាក់ ស្លាប់ជាង ១,៤៨លាននាក់ និងជាសះស្បើយជាង៤៤,៥លាននាក់ផងដែរ៕ដោយ៖ធី រីណា