ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា៖
•ចាប់ពីម៉ោង០០:០០ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនផ្អាក “ច្រកចូលសម្រាប់ការស្នាក់នៅ” (Residence Track) និង “ច្រកធុរកិច្ច” (Business Track) ដែលកំពុងអនុវត្តជាមួយប្រទេស និងតំបន់ទាំងអស់ រួមទាំងកម្ពុជា ។
ស្ថានទូតកម្ពុជាបានបន្តទៀតថា,•អ្នកដំណើរចូលប្រទេសជប៉ុនចាប់ម៉ោង០០:០០ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រូវធ្វើកិច្ចសន្យា (ដូចមានគំរូជូនភ្ជាប់)។
•ចំពោះអ្នកដែលទទួលបានទិដ្ឋាការចូលជប៉ុនតាមរយៈ ”ច្រកចូលសម្រាប់ការស្នាក់នៅ” និង “ច្រកធុរកិច្ច” រួចហើយ អាចចូលប្រទេសជប៉ុនបានត្រឹមម៉ោង ០០:០០ ថ្ងៃទី ២១ ខែមករា។
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជួនដំណឹងខាងក្រោម៕
ដោយ ៖ សិលា