ព័ត៌មានទាន់ហេតុការណ៍៖

ហាង​ អ៊ុតរថយន្ត ខៀវ សេង ដែលមានទីតាំងស្ថិតនៅផ្ទះ​លេខ៨១ ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូទី១ មានអ្នកជំងឺកូវីដ១៩ (COVID-19) ចំនួន ៥ នាក់ គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ, ហាង​ អ៊ុតរថយន្ត ខៀវ សេង ដែលមានទីតាំងស្ថិតនៅផ្ទះ​លេខ៨១ ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូទី១ មានអ្នកជំងឺកូវីដ១៩ (COVID-19) ចំនួន ៥ នាក់ គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ ! បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 នៅរសៀលថ្ងៃទី8 ខែសីហា ឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាង​ អ៊ុតរថយន្ត ខៀវ សេង ដែលមានទីតាំងស្ថិតនៅផ្ទះ​លេខ៨១ ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
​ ចាប់ពីថ្ងៃទី២៦ ខែកក្កដា​ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) ចំនួន ៥ នាក់ គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖សិលា


ចែករំលែក៖