ភ្នំពេញ៖ ពិតជាមិនអាចទប់អារម្មណ៍មិនអាណិតចំពោះតារាសម្តែង អេដ វីន បាននោះទេក្រោយពីគេទទួលបានដំណឹងថា ម្តាយរបស់លោកបានទទួលមរណភាពកាលពីព្រឹកមិញនេះ។ ដំណឹងដ៏ក្រៀមក្រំសម្រាប់តារាចម្រៀងរូបនេះបានកើតមានឡើងក្រោយពីអតីតសង្សារទើបនឹងប្រកាសបែកផ្លូវគ្នាដើរ ខណៈដែលខ្លួនកំពុងតែជាប់ក្នុងពន្ធនាគារមិនអាចមកជួបអ្នកមានគុណបានសូម្បីតែដង្ហើមចុងក្រោយនោះ។
កន្លងទៅធ្លាប់មានការទម្លាយថាម្តាយរបស់លោកមានជំងឺប្រចាំកាយគឺជំងឺមហារីក ហើយដែលដំណឹងនៃការទទួលមរណភាពរបស់ម្តាយតារាសម្តែងប្រុសរូបនេះគឺត្រូវបានគេទម្លាយក្រោយពីគនីយហ្វេសប៊ុកមួយដែលត្រូវជាសាច់ញាតិរបស់លោក អេដវីដ បានប្រកាសអំពីដំណឹងដ៏ក្រៀមក្រំមួយនេះ។ គណនីឈ្មោះ Dimma Dolls បានបង្ហោះសារថា”យាយហត់ហើយពេលនេះយាយផុតទុកផុតកម្មហើយ តែនេះវាលឿនពេក ក៏ព្រោះតែគាត់នឹកកូនពេក កុំអីក៏យាយមិនឆាប់ទៅពេកចឹងដែរ យាយនៅដើរធម្មតាសោះសូមវិញ្ញាខ័ណ្ឌយាយតាមថែរក្សារអូនជៀសឆ្ងាយរាល់រឿងអាក្រក់ និង មនុស្សអាក្រក់ៗទាំងឡាយផង ។ សូមយាយទៅអោយបានសុខចុះ កុំបារម្ភពីអូនទៀត។ អ្វីដែលឈឺចាប់បំផុតគឺកូន និង ម្តាយមិនបានជួបមុខគ្នាសូម្បីតែដង្ហើមចុងក្រោយ ខ្ញុំពិតមានអារម្មណ៍សោកស្តាយខ្លាំងណាស់។ ដំណឹងមរណភាពនេះក៏ត្រូវបានអតីតមេកើយរបស់លោក អេដវីន គឺលោក ម៉ែន និយមលរ័ត្នបានប្រាសអំពីដំណឹងដ៏ក្រៀមក្រំនេះផងដែរ។ អ្នកដែលបានអានសារនេះហើយពិតជាក្តុកក្តួលទប់ទឹកភ្នែកមិនជាប់ទេព្រោះតែសង្វេកទៅនឹងរឿងរ៉ាវក្នុងជីវិតផ្ទួនៗមិនអាចបរិយាយបានពីទំហំទឹកចិត្តដ៏ខ្លោចផ្សាររបស់លោក អេដវីនបាន។ ភ្ជាប់ដោយសារខាងលើនេះគឺជារូបថតអនុសស្សាវរីយ៍រវាងអតីតតារាសម្តែងរូបនេះនិងម្តាយគ្រានៅមានសុខភាពល្អ។
ខណៈដែលនៅក្នុងចង្កោមសិល្បៈវិញបាននិងកំពុងតែជជីកសួរគ្នាជាហូរហែអំពីដំណឹងដ៏ក្រៀមក្រំមួយនេះ រហូតអ្នកខ្លះលើកឡើងថាពិតជារាសីដាក់អារ័ក្ខជាន់មែន អេដវីន ជួបរឿងមួយមិនទាន់អស់ផងមកជួបទុក្ខធំ៕
ដោយ ៖ វឌ្ឍនា