ភ្នំពេញ៖ នៅថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ » ក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានចាប់ផ្ដើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ » ដែលបាន ប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណង ដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនានា អង្គការជាតិ អន្តរជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នាពេលកន្លងមកនេះ បានរួមចំណែកក្នុងការទប់ស្កាត់ការ រីករាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មី ដូចជា អាល់ហ្វា និងដែលតា ក្នុងកម្រិតណាមួយក្តី យើងក៏មិនត្រូវ មានអារម្មណ៍ស្កប់ស្កល់និងអ្វីដែលជាសមិទ្ធផលដែលយើងទទួលបានយ៉ាងលំបាកនេះទេ យើងត្រូវតែរួបរួមគ្នាជាបន្តទៅ ទៀត ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លង និងបាត់បង់អាយុជីវិតជាបន្ថែមទៀត នៅក្នុងបរិបទនៃការប្រយុទ្ធជំងឺកូវីដ-១៩ នេះ។ អាស្រ័យហេតុនេះ យុទ្ធនាការជាតិថ្ងៃនេះ ដើម្បីជម្រុញលើកទឹកចិត្តលោកអ្នកទាំងអស់គ្នា ឱ្យប្រែក្លាយចំណេះដឹងអំពីវិធាន ការបង្ការជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺវិធានការ “៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិ ភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំ ប៉ះ ពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ មកនេះ ឱ្យក្លាយ ទៅជាការអនុវត្ដន៍ជាក់ស្ដែងពិតប្រាកដបន្ថែមទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នាអាចបន្តអាជីវកម្ម និង ប្រកបការងារលើគ្រប់វិស័យទាំងអស់ ព្រមទាំងអាចដំណើរការឡើងវិញបានជាបណ្តើរៗ ហើយប្រជាពលរដ្ឋអាចប្រកបរបរ រកស៊ីទទួលទានចិញ្ចឹមជីវិតឡើងវិញប្រកបដោយសុវត្ថិភាព នៅក្នុងបរិបទរៀនរស់ជាមួយនឹងវីរុសកូវីដ-១៩ តាមបបរស់នៅ ធម្មតាក្នុងប្រក្រតីភាពថ្មី។ជាទូទៅ ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងវាយលុកជាង១៣០ប្រទេសលើសុកសលោក ក្នុងនោះ ក៏មានបណ្ត ប្រទេសជាច្រើនដែលមានលក្ខណៈធូរស្បើយនាពេលកន្លងមក តែក៏មានការរាតត្បាទ្រង់ទ្រាយធំឡើងវិញ ដោយសារ តែការធ្វើចរាចរយ៉ាងទូលំទូលាយនៃ វីរុសបំប្លែងថ្មីប្រភេទដែលតា B. I. 617-1 (Delta) ឆ្លងរាលដាលក្នុងល្បឿនមួយលឿន។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕
ដោយ៖ សុខ ខេមរា