ភ្នំពេញ ៖ ផ្លូវ១៥១កំពុងស្ថាបនា ជាផ្លូវបេតុងដែលពង្រីកមានកំរាស់០២តឹក ទទឹង១២ម៉ែត្រ បណ្តោយប្រមាណជាង១០គីឡូម៉ែត្រ គឺចាប់ពីចំណុចផ្លូវបំបែកគល់ស្ពានឡុងឈិន រហូតទៅដល់ភ្នំប្រសិទ្ធីជាប់ព្រុំប្រទល់ខេត្តកណ្តាល ដោយស្ថាបនាជាដំណាក់កាលៗហើយចាប់ផ្តើមក្នុងខែកក្កដា ឆ្នាំ២០២១តទៅ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិការសម្រាប់ជួសជុលនិងពង្រីកផ្លូវ១៥១ តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួល ក្នុងការជួសជុលនិងពង្រីកផ្លូវនេះនេះ។
បើគេធ្វើដំណើរពីភ្នំពេញទៅតាមបណ្តោយផ្លូវជាតិលេខ៥មកដល់ចំណុចគីឡូម៉ែត្រលេខ១២ គេឃើញមានផ្លូវជារៀងអក្សតេឆ្លងកាត់អែបផ្សារព្រែកព្នៅ ដែលផ្លូវនោះពីដើមឡើយគហៅថាផ្លូវភ្នំប្រសិទ្ធី តែបច្ចប្បន្នមកនេះត្រូវបានគេប្តូរឈ្មោះមកជាផ្លូវ១៥១វិញ។ ផ្លូវ១៥១ជាផ្លូវមានតាំងពីសង្គមចាស់ ហើយនៅក្នុងទស្សវត្ស៍ឆ្នាំ៩០-២០០០ផ្លូវនេះមានការលំបាកជាខ្លាំងដែលមានត្រឹមក្រាលគ្រួសក្រហមប៉ុណ្ណោះ ដោយខូចជាអណ្លើរៗ។ ជាបន្តបន្ទាប់ក្រោយៗមកទៀតផ្លូវ១៥១នេះត្រូវបានចាក់កៅស៊ូ តែផ្លូវនៅតូចចង្អៀត ហើយរងការខូចខាតស្ទើទាំងស្រុង ដោយសារតែផ្លូវនេះរងនូវជំនន់ទឹកភ្លៀងខ្លាំង និងទឹកជំនន់បឹងមោក ព្រមទាំងមានរថយន្តដឹកទំនិញធ្វើដំណើរទៅមកច្រើនផង។
ក្នុងឆ្នាំ២០១៤ បន្ទាប់ពីខណ្ឌព្រែកព្នៅកាត់ចូលរាជធានីភ្នំពេញ ផ្លូវ១៥១ត្រូវបានធ្វើការជួសជុលជាបន្តបន្ទាប់ដែលជាថវិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផង ថវិការរបស់សម្តេចសាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញផង និងថវិការរបស់សប្បុរសជននានាច្រើនទៀតផងដែរ តែផ្លូវនៅមានទទឹងត្រឹម៨ម៉ែត្រតែប៉ុណ្ណោះ។
នៅក្នុងឆ្នាំ២០១៩ដោយសារមានទឹកជំនន់ទឹកភ្លៀង បានហូច្រោះកាត់ផ្លូវខូចជាអណ្លើរៗមក លោកសុខ សម្បត្តិ បានគៀងគររកសប្បុរសជនជួសជុលជាហូហែរហូតមកដល់ពាក់កណ្តាលឆ្នាំ២០២០នេះ សំណើររបស់សាលាខណ្ឌព្រែកព្នៅ បានដាក់ទៅសាលាក្រុងភ្នំពេញ ដើម្បីធ្វើការជួសជុល និងពង្រីកផ្លូវ១៥១នេះឲ្យធំជាងមុន។ មកដល់ពាក់កណ្តាលឆ្នាំ២០២១ទើមមានការអនុញ្ញាត្តិឲ្យពង្រីកក្នុងជំហានទី១ ដែលមានទទឹង១២ម៉ែត្រ បណ្តោយប្រមាណ១២គីឡូម៉ែត្រគឺចាប់ពីចំណុចផ្លូវបំបែកគល់ស្ពានឡុងឈិន រហូតទៅដល់ភ្នំប្រសិទ្ធីជាប់ព្រុំប្រទល់ខេត្តកណ្តាលតែម្តង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិការសម្រាប់ការជួសជុលនិងពង្រីកផ្លូវ១៥១ តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួល ក្នុងការជួសជុលផ្លូវ១៥១នេះឡើងវិញ ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍ ក៍ដូចជាជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលផងដែរ។
បន្ទាប់ពីមានការជួសជុលពង្រីកផ្លូវ១៥១ ប្រជាពលរដ្ឋជាច្រើនក្នុងខណ្ឌព្រែកព្នៅ មានការត្រេកអរសប្បាយចិត្ត និងបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងអភិបាលរាជធានីភ្នំពេញ តាមfacebook ជាច្រើនក្នុងនោះអាខោនfacebook ឈ្មោះSuor BoBo បានបង្ហោះខ្លឹមសារថាផ្លូវ១៥១ជាផ្លូវមានសារៈសំខាន់ខ្លាំងបន្ទាប់ពីផ្លូវជាតិលេខ៥ ហើយបច្ចប្បន្នមានការជួសជុល និងពង្រីកផ្លូវឲ្យបានទទឹង១២ម៉ែត្រ បណ្តោយពីគល់ស្ពានឡុងឈិនរហូតទៅដល់ភ្នំប្រសិទ្ធិជាប់ព្រុំប្រទល់ខេត្តកន្តាល យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកព្នៅសូមអរគុណសម្តេចតេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិការសម្រាប់ជួសជុលនិងពង្រីកផ្លូវ១៥១ តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ អរគុណសន្តិភាព
ចំណែកអាខោនfacebook ឈ្មោះសាំង សំរោង បានបង្ហោះខ្លឹមសារថា នៅពេលឃើញក្រុមហ៊ុនចាប់ផ្តើមជួសជុល និងពង្រីកផ្លូវ១៥១ឲ្យបានស្អាតនិងធំទូលាយជាងមុន ទាំងខ្ញុំនិងប្រជាពលរដ្ឋដែលមានមូលដ្ឋានក្នុងសង្កាត់សំរោងមានការត្រេកអរជាខ្លាំង ហើយសូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ថវិការតាមរយៈលោកឯកឧត្តម ស្រេង អភិបាលរាជធានីភ្នំពេញ មកជួសជុលផ្លូវនេះដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្លៀវទេសចរក៍ដូចជាមហាជនជាច្រើនដែលឆ្លងកាត់ទីនេះជារៀងរាល់នោះ។
ដោយឡែកអាខោនfacebook ឈ្មោះSaom Visalបានបង្ហោះខ្លឹមសារថា ពេលអាជ្ញាធរបានអ្វើការជួសជុលពង្រីកផ្លូវ១៥១ ដែលមានទទឹង១២ម៉ែត្រ យើងខ្ញុំប្រជាពលរដ្ឋមានទីលំនៅអមសងខាងផ្លូវ១៥១ ក៍ដូចជាប្រជាពលរដ្ឋក្នុងសង្កាត់ពញ្ញាពន់ទាំងមូលមានសេក្តីត្រេកអរជាខ្លាំង ហើយសូមអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិការសម្រាប់ជួសជុលនិងពង្រីកផ្លូវ១៥១ តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៍ដូចជាសាលាខណ្ឌព្រែកព្នៅដែលបានជួយសម្រួល ក្នុងការជួសជុលផ្លូវ១៥១នេះឡើងវិញ ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍ ក៍ដូចជាជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលផងដែរ។
បន្ទាប់ពីប្រជាពលរដ្ឋ និងមហាជនជាច្រើនត្រេកអរ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាប្រជាពលរដ្ឋមានទីលំនៅអមសងខាងផ្លូវ១៥១ ក្នុងសង្កាត់ព្រែកព្នៅ សង្កាត់សំរោង និងសង្កាត់ពញ្ញាពន់ទាំងមូលមានសេក្តីត្រេកអរជាខ្លាំង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិការសម្រាប់ជួសជុលនិងពង្រីកផ្លូវ១៥១ តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួល ក្នុងការជួសជុលផ្លូវ១៥១នេះឡើងវិញ ចាប់ពីគល់ស្ពានឡុងឈិនរហូតទៅដល់ភ្នំប្រសិទ្ធិជាប់ព្រុំប្រទល់ខេត្តកណ្តាល។ នៅពេលឃើញក្រុមហ៊ុនចាប់ផ្តើមជួសជុល និងពង្រីកផ្លូវ១៥១ឲ្យបានស្អាតនិងធំទូលាយជាងមុន យើងខ្ញុំជាមន្ត្រីរាជការនៃសាលាខណ្ឌព្រែកព្នៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការត្រេកអរជាខ្លាំង ដែលផ្លូវ១៥១នេះបានកែប្រែមុខមាត់ថ្មីមានការពង្រីកធំជាងមុន និងចាក់បេតុងស្អាតជាងមុន ហើយយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែចិត្តទុកដាក់សុខទុករបស់ប្រជាពលរដ្ឋជានិច្ចរៀងរហូតមក។
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរបវរមហាប្រសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ ដើម្បីដឹកនាំនាវាកម្ពុជា មានសុខសន្តិភាពរហូតតរៀងទៅ។
ជាមួយគ្នានេះផងដែរយើងខ្ញុំទាំងអស់គ្នាក៍សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ សូមទទួលបាននូវពុទ្ធពរទាំង៥ប្រកាគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។
លោកសុខ សម្បត្តិ បន្តថានៅចំពោះមុខលោកនិងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខណ្ឌ ពិសេសការរៀបចំកែលំអរសោភ័ណភាពផ្លូវជាតិលេខ៥ ផ្លូវ១៥១ និងទីប្រជុំជនបន្ថែមទៀតក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខមាលភាពជូនប្រជាជនទូទាំងខណ្ឌប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោកបានបន្ថែមថា៖ «ខ្ញុំនឹងខិតខំធ្វើការបម្រើប្រជាជន និងប្រទេសជាតិឲ្យបានល្អ ធ្វើយ៉ាងណាឲ្យប្រជាជនយើងរស់នៅក្នុងសុខសន្តិភាព និងមានជីវភាព សម្បូរសប្បាយ»។បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាពការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុសាសន៍សម្តេចតេជោ «ពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង»។ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត យកចិត្តទុកដាក់ អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅមុតស្រួច ជាពិសេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិ រយៈពេល១០ឆ្នាំ ផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន៕
ដោយ ៖ ព្រែកសំរោង