ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញជាអធិបតីភាពបើកកម្មវិធីសិក្ខាសាលា ស្តីពីការតម្រង់ទិសគម្រោង និងពង្រឹងការចូលរួមរបស់សហគមន៍ ក្នុងការការពារ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ សម្រាប់ ៩ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន អនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពបើកកម្មវិធីសិក្ខាសាលា ស្តីពីការតម្រង់ទិសគម្រោង និងពង្រឹងការចូលរួមរបស់សហគមន៍ ក្នុងការការពារ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ សម្រាប់ ៩ខេត្ត រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង តាកែវ កំពត និងកែប តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការអញ្ជើញរួមពី វេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកស្រីប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាល ព្រមទាំងលោក លោកស្រី ដែលពាក់ព័ន្ធមួយចំនួនទៀត៕

ដោយ ៖ សិលា


ចែករំលែក៖