ព័ត៌មានទាន់ហេតុការណ៍៖

កីឡាកររត់ប្រណាំងសញ្ជាតិអាមេរិក Cameron Burrell ស្លាប់នៅអាយុ២៦ឆ្នាំ

ចែករំលែក៖

កីឡាករ Cameron Burrell ដែលជាកូនប្រុសរបស់អតីតអ្នកកាន់កំណត់ត្រាពិភពលោករត់ចម្ងាយ១០០ម៉ែត្រឈ្មោះ Leroy Burrell បានទទួលមរណភាពនៅអាយុ២៦ឆ្នាំ ដែលមូលហេតុនៃការស្លាប់មិនត្រូវបានគេដឹងនៅឡើយទេ។

អ្នករត់ប្រណាំងល្បឿនលឿនបានឈ្នះមេដាយមាសជាច្រើនរួមទាំងជ័យជម្នះរបស់កម្មវិធី NCAA ជាប់ៗគ្នាក្នុងការរត់ចម្ងាយ១០០ ម៉ែត្រគុណនឹង៤ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ដំណឹងនៃការស្លាប់នេះត្រូវបានប្រកាសដោយក្រុមគ្រួសាររបស់ Burrell ប៉ុន្តែគ្មានមូលហេតុដែលត្រូវបានផ្តល់ឱ្យនោះទេ។

លោក Leroy Burrell ដែលជាឪពុករបស់កីឡាករ Cameron Burrell បាននិយាយថា“គ្រួសារខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់កូនប្រុសឈ្មោះ Cameron Burrell តាំងតែពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ម្ល៉េះ។ យើងកំពុងរងទុក្ខយ៉ាងខ្លាំង​ ហើយសុំមិត្តភក្តិក្រុមគ្រួសារសាកលវិទ្យាល័យហ៊ូស្តុន និងសហគមន៍កីឡាអាមេរិកអនុញ្ញាតឱ្យយើងនៅជាមួយមិត្តភក្តិ និងគ្រួសារជិតស្និទ្ធរបស់យើងនៅពេលនេះផងចុះ”។

កើតនៅក្នុងគ្រួសារអូឡាំពិកឪពុករបស់ Cameron Burrell គឺលោក Leroy Burrell ជាអតីតអ្នកកាន់កំណត់ត្រាពិភពលោកក្នុងការរត់ចម្ងាយ១០០ម៉ែត្រ ហើយម្តាយរបស់គាត់ឈ្មោះ Michelle Finn-Burrell គឺជាម្ចាស់មេដាយមាសក្នុងការរត់បណ្តាក់នៅទីក្រុងបាសេឡូណាកាលពីឆ្នាំ១៩៩២ ។

ជាមួយគ្នានេះ ម្តាយមីងរបស់គាត់ឈ្មោះ Dawn Burrell ក៏បានឈ្នះការប្រកួតប្រជែងកីឡាលោតផ្លោះនៅទីក្រុងស៊ីដនីឆ្នាំ២០០០ ហើយជីតារបស់លោកឈ្មោះ Carl Lewis គឺជាម្ចាស់ជើងឯកអូឡាំពិក៩សម័យកាលផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ MARCA)


ចែករំលែក៖