ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៤នាក់ ករណីជាសះស្បើយចំនួន២២៤នាក់ នៅខេត្តបាត់ដំបង !

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៨៤នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៨២នាក់ ជាពលករមកពីប្រទេសថៃ ០២នាក់ ករណីព្យាបាល ជាសះស្បើយចំនួន ២២៤នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងអ្នកដែលវិលមកពីប្រទេសថៃ ត្រូវបានចាត់បញ្ចូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគ ទទួលបានលទ្ធផលនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩បានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៤.៨៤៥នាក់ បានព្យាបាលជាសះស្បើយ ៣.៦៤២នាក់ ករណីស្លាប់ ៦០នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ បង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ១.១៤៣នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖