ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី សន្ទស្សន៍នៃការកេីនឡេីងកាំរស្មីព្រះអាទិត្យ UV នេះនឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ !

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ៖ យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះ នឹងទទួលរងនូវ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យ មានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល) ។ ការកើនឡើងនៃ សន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះនឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។

យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និង សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខាងលើនេះ ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖