ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដី​ជូនដំណឹង​ស្ដីពី​ ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ ដូសទី៣​ នៅ​ខេត្តកែប​ !

ចែករំលែក៖

ខេត្តកែប៖ រដ្ឋបាលខេត្តកែបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ឱ្យបាន ជ្រាបថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពប្រជាពលរដ្ឋពីសំណាក់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកែប បានធ្វើ យុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ បង្ការជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ ចំពោះមុខដើម្បីបង្កើន ភាពស៊ាំរាងកាយក្នុងការទប់ទល់ប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តនឹងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ជូនលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលនឹងចាប់ផ្តើមថ្ងៃ ដំបូងនៅវេលាម៉ោង ២:០០នាទីរសៀល និងថ្ងៃបន្តបន្ទាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទី រសៀលតាមកាលបរិច្ឆេទ ដូចខាងក្រោម៖
១-ថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២១៖ ចាក់ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បុគ្គលិក សុខាភិបាល មន្ត្រីរាជការសាលាខេត្ត (មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកសុខាភិបាល ស្ម័គ្រចិត្ត និងបុគ្គលិកសេវាសុខាភិបាលឯកជនក្នុងខេត្ត )
២-ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៖ ចាក់ជូនក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ

៣-ថ្ងៃទី២១ និង២២ ខែសីហា ឆ្នាំ២០២១៖ ចាក់ជូនកងកម្លាំងនគរបាលខេត្ត មន្រ្តីរាជការ មន្តីជាប់កិច្ចសន្យា មន្ទីរផែនការ និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
៤-ថ្ងៃទី២៣ និង២៤ ខែសីហា ឆ្នាំ២០២១៖ ចាក់ជូនមន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡា(លោកគ្រូ អ្នកគ្រូបង្រៀនទូទាំងខេត្ត)
៥-ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១៖ ចាក់ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាមន្ទីរទំនាក់ទំនង ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរព័ត៌មាន មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរពាណិជ្ជកម្ម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីពីសម្បទា ៕

ដោយ៖ សិលា


ចែករំលែក៖