ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកសុីម៉ាក នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានលើកឡើងថា, ទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន(JICA) នៅឆ្នាំ២០១៥បានផ្តល់ប័ណ្ណសរសេីរកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពសុីម៉ាក់និងJICA ដោយជ្រេីសរេីសប្រកួតប្រជែងជាមួយអង្គភាពជាច្រេីនក្នុងពិភពលោក។ ពិតជាមានមោទនភាពជាមួយពានរង្វាន់នេះ! វាក៏បង្ហាញពីភាពជោគជ័យនៃកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងអង្គភាពJICA និងអង្គភាពសុីម៉ាក់ ហេីយវាក៏ជាមេរៀនដ៍ស្មុគស្មាញមួយនៃគំរោងសាងសង់ស្ពានអ្នកលឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលគិតថវិកាសាងសង់ប្រមាណ១២៧លានដុល្លារ។
ក្នុងការសាងសង់នោះ មានករណីផ្ទុះគ្រាប់សំណល់ពីសង្គ្រាមនៅពេលកំពុងខួងគ្រឹះសសរស្ពានធំកណ្តាលទន្លេក្នុងជំរៅប្រមាណ២៥ម៉ែត្រក្នុងដីបាតទន្លេ។ ពេលនោះកម្ពុជាអាចប្រឈមនឹងការបាត់បង់ជំនួយសាងសង់ស្ពាននេះប្រសិនជាគ្មានដំណោះស្រាយការបោសសំអាតគ្រាប់សំណល់ពីសង្គ្រាមធានាសុវត្ថិភាពជូនក្រុមហ៊ុនជប៉ុនទេនោះ។ សម្តេចតេជោ ក៏សំរេចប្រគល់ភារកិច្ចជូនមកអង្គភាពសុីម៉ាក់ដេីម្បីដោះស្រាយកង្វល់នេះជូនភាគីជប៉ុន។ អង្គភាពសុីម៉ាក់បានដំណេីរការបោសសំអាតគ្រាប់នៅទីតាំងខួងសសរស្ពាននិងគន្លងផ្លូវដេីម្បីធានាសុវត្ថិភាពក្នុងការសាងសង់។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកសុីម៉ាក បានបន្តថា, ការដោះស្រាយករណីផ្ទុះគ្រាប់ក្នុងរណ្តៅគ្រឹះសសរស្ពាននេះ ជាលក្ខណ:បច្ចេកទេសវាមានភាពលំបាកខ្លាំងណាស់។ ខ្ញុំបានពិភាក្សាការងារជាច្រេីនជាមួយអ្នកជំនាញជប៉ុននិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលក្នុងប្រឈមមុខដោះស្រាយករណីផ្ទុះគ្រាប់នៅគ្រឹះសសរស្ថិតនៅបាតទន្លេនោះ! ។
ពានរង្វាន់នាពេលនោះគឺបានបង្ហាញពី ទឹកចិត្តនិងស្មារតីរួមរបស់អ្នកជំនាញនិងក្រុមហ៊ុនជប៉ុន ជាពិសេសមេដឹកនាំនៃអង្គភាពJICA ទាំងនៅភ្នំពេញនិងនៅតូក្យូដែលបានទទួលស្គាល់កិច្ចសហការដ៍ល្អរវាងអង្គភាពJICAនិងCMAC។
សមិទ្ធិផលស្ពានអ្នកលឿងជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាភស្តុតាងបង្ហាញពីកិច្ចអភិវឌ្ឍរីកចំរេីនប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងជប៉ុននិងកម្ពុជាផងដែរ! ៕
ដោយ ៖ សិលា