ភ្នំពេញ៖ ដោយអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន មន្ត្រី ក.ប.ប. បានចុះឃ្លាំពិនិត្យតាមបណ្ដាផ្សារ និងទីតាំងលក់ទំនិញនានា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញហួសសុពលភាពប្រើប្រាស់ និងខូចគុណភាពចំនួន១.០០៥គីឡូក្រាម ដែលអាជីវករមួយចំនួនបានបន្តដាក់ឱ្យចរាចរលើទីផ្សារ ក្នុងនោះ សាខា ក.ប.ប. ខេត្តកំពង់ធំបានដកហូតបានចំនួន ១៩៧គីឡូក្រាម រីឯសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានដកហូតបានទំនិញចំនួន ៨០៨គីឡូក្រាម។
ចំណែកទំនិញដែលដកហូតបានទាំងនោះ ត្រូវបានយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។
គួរជម្រាបថា មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ បានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៣៧.៨១ គីឡូក្រាម ដែលបានដាក់លក់នៅលើទីផ្សារក្នុងខេត្តឧត្តរមានជ័យ និងបានធ្វេីការពិន័យអន្តរការណ៍ចំពោះអាជីវករ ដែលបានប្រព្រឹត្តអំពេីល្មេីសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រេីប្រាស់ផងដែរ។
ចំណែកទំនិញដែលបានដកហូតទាំងនោះ នឹងត្រូវរៀបចំនីតិវិធីដើម្បីកម្ទេចចោលផងដែរ៕
ដោយ៖សហការី