ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៦៤នាក់​ (ជាសះស្បើយចំនួន៧៧នាក់) និងស្លាប់ ចំនួន៤នាក់ !!

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៦៤នាក់​ (ជាសះស្បើយចំនួន៧៧នាក់) និងស្លាប់ ចំនួន៤នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ និងមកពីខេត្តកណ្ដាល ដូចខាងក្រោម:

១- ក្រុងព្រៃវែង                 ចំនួន ​៤នាក់

២- ស្រុកព្រះសេ្ដច             ចំនួន ​១៤នាក់

៣-ស្រុកស្វាយអន្ទរ            ចំនួន ៨នាក់

៤- ស្រុកកំចាយមារ            ចំនួន ​៦នាក់

៥- ស្រុកពោធិ៍រៀង             ចំនួន ៦នាក់

៦- ស្រុកកំពង់ត្របែក          ចំនួន ៥នាក់

៧- ស្រុកមេសាង                ចំនួន​ ៥នាក់

៨- ស្រុកពារាំង                   ចំនួន ៥នាក់

៩- ស្រុកពាមរក៍                  ចំនួន ៥នាក់

១០- ស្រុកបាភ្នំ                    ចំនួន ៣នាក់                      

១១-ស្រុកពាមជរ                  ចំនួន ១នាក់

១២-ស្រុកសុីធរកណ្ដាល       ចំនួន ១នាក់

១៣-មកពីខេត្តកណ្តាល        ចំនួន ១នាក់

 បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

* ៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

* ៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖