ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យដីហុយពេញផ្លូវ​…ធ្វេីឲ្យរថយន្តកូរ៉ូឡាបេីកប៉ះរថយន្តអាបែនដឹកដីរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចខណ្ឌមានជ័យ​ ចុះអន្តរាគមន៍​

ចែករំលែក៖

ភ្នំពេញ​ ៖​ បងប្អូនប្រជាពលរដ្ឋភាគច្រេីនដែលធ្វេីដំណេីរក្នុងភូមិសាស្ត្រខណ្ឌមានជ័យ​ ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ២​ ,​ ផ្លូវ៦០ម៉ែត្រ​ ,​ផ្លូវ៣៧១​ គឺឃេីញមានរថយន្តអាបែនដឹកដីធុនធំជាច្រេីនគ្រឿង​បានបេីកប្រជែងគ្នា​ ធ្វេីឲ្យដី​ធ្លាក់មកលេីផ្លូវ​ ឬធូលីហុយ​ជាខ្លាំងពិបាកក្នុងការធ្វេីដំណេីរ​ ក៏ដូចជាពលរដ្ឋរស់នៅអមសងខាងផ្លូវ​មែនទែន ។ ដូច្នេះពលរដ្ឋស្នេីសុំឲ្យភាគីម្ចាស់ដេប៉ូ​ដឹកទំនិញធុនធំ​ ឬខ្សាច់​ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមេត្តា​ជួយសម្អាតផ្លូវទាំងនេះផង​ ដេីម្បីសុខុមាភាព​របស់ប្រជាពលរដ្ឋ​យេីងល្អទាំងអស់គ្នា​ ។ 

    គួរបញ្ចាក់ថា​ នៅវេលាម៉ោង​៧​ និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ​២០២១​ មានរថយន្ត​ Toyota Corolla ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2R-5157 បានបេីកប៉ះជាមួយរថយន្តអាបែនដឹកដី​ធុនធំ​ ពណ៌សលាយខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3C-2806 តាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ ក្បែរផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ បណ្ដាលឲ្យរថយន្តCorolla​ កូតទ្វារខាងឆ្វេងរងការខូចខាត​ ឯរថយន្តអាបែនដឹកដីមិនមានការខូចខាតនោះទេ​ ហេីយក៏មិនធ្វេីឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួសនោះដែរ​ ។ 

    ក្រោយកេីតហេតុ​ ក៏មានសមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះមកដល់កន្លែងកេីតហេតុ​ រួចជួយសម្របសម្រួលភាគីទាំងពីរ​កុំឲ្យមានរឿងវែងឆ្ងាយ​ ដោយភាគីរថយន្តអាបែនដឹកដីព្រមសងថ្លៃខូចខាតចំនួន១០០ដុល្លារឲ្យទៅភាគីរថយន្តCorollaដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖