ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះស្នាក់ការជនជាតិចិនមួយកន្លែងជាប់ផ្លូវ៦០ម៉ែត្រយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះទីស្នាក់ការរបស់ជនជាតិចិនយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ទឹកពន្លត់​ កាលពីវេលាម៉ោង១០​និង៤០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកម្មករដែលស្នាក់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើងឆាបឆេះចេញពីកន្លែងអូហ្វីស ស្នាក់ការរបស់ជនជាតិចិន ។ ឃើញដូច្នេះរូបគាត់និងកម្មករដែលធ្វើការជាមួយគ្នាបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រេីនបំពង់ដែរតែមិនរលត់សោះ ដោយអណ្ដាតភ្លេីងបានឆាបឆេះកាន់តែខ្លាំងឡើងៗ លាយឡំជាមួយនិឹងផ្សែងខ្មួលខ្មាញ់ ហេីយភ្លាមៗនោះដែរ ពួកគាត់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់អស់ចំនួន៥គ្រឿង​ អគ្គិភ័យនេះក៏បានរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃដដែល ។សមត្ថកិច្ចបានឲ្យដឹងដែរថា​ គ្រោះអគ្គិភ័យខាងលេីនេះផ្ដើមចេញមកពីឆ្លងចរន្តអគ្គិសនី ហេីយក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារកន្លែងអូហ្វីស​មួយចំនួនធំ​ ៕

ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖