ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ នៅព្រឹក​ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្តឧត្ដរមានជ័យ ពីធីបើកយុទ្ធនាការប្រព្រឹត្តិទៅនៅបរិវេណសាលាក្រុងសំរោង។

លោក​ ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងអំណរគុណ និងគោរពអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំប្រទេស ពិសេសខេត្តឧត្ដរមានជ័យ ដើម្បីបង្កើនភាពសាំ ពេញលេញ នឹងឈានដល់បញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អោយបាននាពេលខាងមុខ។

ក្នងឱកាសនោះដែរ លោក ប៉ែន កុសល្យ បានអំពានាវដល់ មាតាបិតា និងអាណាព្យាបាលកុមារ  ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ សូមនាំកូនចៅរបស់ខ្លួន មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។​ បន្ថែមពីនេះ​ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។ 

សូមបញ្ជាក់ថា៖ កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្តឧត្ដរមានជ័យមានចំនួនសរុប ៣៦.៥៧៧ នាក់ និងស្រីមានចំនួន១៧.១៥១ នាក់ ដែលមានទីតាំងចំនួន ២៨កន្លែងទូទាំងខេត្ត ដោយចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:០០នាទីព្រឹកដល់ម៉ោង ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទីដល់ម៉ោង ១៧:០០នាទី ទៅតាមកាលបរិច្ឆេទ និងទីកន្លែងក្នុងឃុំ សង្កាត់ដែលខ្លួន៕

ដោយ​៖សហការី​


ចែករំលែក៖