ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ សារឹទ្ធ ទទួលជួបតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យតំណាងបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Aid) ហៅកាត់ថា JDS ឆ្នាំ២០២០ ចំនួន ០៣រូប ចូលជួបសម្តែងការគួរសម មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានានៃប្រទេសជប៉ុន។

បេក្ខជនជ័យលាភីអាហារូបករណ៍ JDS ឆ្នាំ២០២០ មានចំនួន២៦រូប ហើយរហូតមកដល់ពេលនេះ និស្សិតកម្ពុជាដែលទទួលបានការឧបត្ថម្ភពីកម្មវិធីអាហារូបករណ៍ JDS មានចំនួន ៤៩៦នាក់៕

ដោយ៖ សូរិយា


ចែករំលែក៖