ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាគឺជាប្រទេសមួយដែល​មានអត្រាប្រជាជនចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើនជាងប្រទេសអភិវឌ្ឍ​ន៍ និងកំពុងអភិវឌ្ឍន៍ជាច្រើនក្នុងសកលលោក

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាគឺជាប្រទេសមួយដែល​មានអត្រាប្រជាជនចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើនជាងប្រទេសអភិវឌ្ឍ​ន៍ និងកំពុងអភិវឌ្ឍន៍ជាច្រើនក្នុងសកលលោក។ នេះបើយោងតាមប្រភពពីmekongstrategic ដែលបានបញ្ជាក់ពីម្សិលមិញ ហើយបើយោងតាមរបាយការណ៍មួយដែលចុះផ្សាយដោយក្រុមហ៊ុន MEKONG Strategic Partners ដែលជាក្រុមហ៊ុនបរទេសមួយក្នុងវិស័យវិនិយោគ និងប្រឹក្សាយោបល់។​ ខ្លឹមសារនៃរបាយការណ៍នេះបានបង្ហាញថា​ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែល​មានអត្រាប្រជាជនចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើនជាងប្រទេសអភិវឌ្ឍ​ន៍ និងកំពុងអភិវឌ្ឍន៍ជាច្រើនក្នុងសកលលោក។ ប្រទេសកម្ពុជាអាចនឹងបញ្ចប់យុទ្ទនាការចាក់វ៉ាក់សាំងរបស់ខ្លួនមុនការគ្រោងទុករហូតដល់ទៅ៨ខែ និងលឿនជាងប្រទេសជិតខាងរហូតដល់ទៅ ១២ខែ។​ លើសពីនេះផងដែរ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលចាប់ផ្ដើមការចាក់វ៉ាក់សាំងដល់កុមារ។ តាមរយៈការវិភាគសេដ្ឋកិច្ចជាច្រើនចង្អុលបង្ហាញថា ប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ គឺជួយជំរុញឱ្យមានភាពប្រសើរឡើងវិញនូវកត្តាសេដ្ឋកិច្ច ក៏ដូចជាកត្តាសុខភាពប្រជាជន។ ដូច្នេះប្រទេសកម្ពុជានៅតែអាចវិវឌ្ឍន៍តាមការប្រមាណទុកសម្រាប់កំណើន GDP ៦% នៅឆ្នាំ២០២២។

ទាំងនេះបានផ្តល់ក្ដីសង្ឃឹមថា អ្វីៗគ្រប់យ៉ាងនឹងត្រលប់មកល្អប្រសើរឡើងវិញ ទាំងចរន្តសេដ្ឋកិច្ច និងសកម្មភាពផ្សេងៗ ហើយក៏សង្ឃឹមថាកីឡាបាល់ទាត់នៅកម្ពុជាយើងនឹងមានដំណើរការជាធម្មតាវិញ។ ដូច្នេះយើងអាចនាំយកនូវភាពសប្បាយរីករាយ ភាពរំភើបជូនបងប្អូនប្រជាជនយើងវិញ។

សូមបញ្ជាក់ថា ជនរួមជាតិខ្មែរ “ទាំងអស់គ្នាដេីម្បីកម្ពុជា”កម្ពុជា​​ថ្ងៃ​នេះ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥១៩នាក់ និង​​អ្នក​ជាសះស្បើយ​៥៥៣នាក់​ ខណៈ​ដែលអ្នកជំងឺកូវីដ​ស្លាប់​១៥នាក់​។ 

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៦,១២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន៣៩,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

                                    

ដោយ ៖ សិលា


ចែករំលែក៖