ព័ត៌មានទាន់ហេតុការណ៍៖

ថៃមានករណីឆ្លងកូវីដ-១៩ កើនឡើងជាង១លាននាក់ហើយ

ចែករំលែក៖

គិតត្រឹមថ្ងៃទី២០ខែសីហា ថៃមានករណីឆ្លងកូវីដ-១៩ឈានដល់១លាននាក់ ហើយ៩៧%អ្នកឆ្លងកូវីដ-១៩ កើនឡើងក្នុងរយៈពេលតែ៥ខែប៉ុណ្ណោះ ។
ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃទី២០ខែសីហាថា មានករណីឆ្លងកូវីដ-១៩ ចំនួនជាង ១៩.៨០០នាក់ និងស្លាប់២៤០នាក់ ហើយអ្នកជំងឺស្លាប់មានអាយុចាប់ពី ៣ឆ្នាំដល់៩៣ឆ្នាំ ។ សរុបអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសថៃកើនឡើងដល់ទៅ 1.009.710នាក់ និងស្លាប់8.826នាក់។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺអ្នកឆ្លងកូវីដ-១៩ភាគច្រើនកើតឡើងក្នុងរយៈពេល៥ខែចុងក្រោយនេះ។
ការឆ្លងកូវីដ-១៩ កើនឡើងនៅខែមេសា ដោយភាគច្រើនឆ្លងកូវីដ
បំប្លែងថ្មី អាល់ហ្វា( Alpha) និង Delta ខណៈចំនួនពលរដ្ឋចាក់វ៉ាក់សាំងនៅថៃមានតិចនៅឡើយទេ។ មកទល់ពេលនេះថៃទទួលបានការចាក់វ៉ាក់សាំងទើបតែបាន ៨,៣%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋ ៦៦លាននាក់ ដែលបានចាក់គ្រប់ចំនួនពីរដូស ។
ចំនួនអ្នកស្លាប់ដល់ទៅ២/៣នាពេលកន្លងមក គឺមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយទេ ។ ចាប់ពីថ្ងៃទី២៥ខែកក្កដា ដល់ថ្ងៃទី១៩ខែមេសា ថៃមានករណីស្លាប់ដល់ទៅ ៤.៦៥៦នាក់ ក្នុងនោះអ្នកស្លាប់ជិត៣០០០នាក់មិនទាន់ចាក់វ៉ាក់សាំង ៕

ដោយ៖ធីរីណា(រូបភាព៖ Bangkok Post)

 


ចែករំលែក៖