ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការកំណត់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ នាថ្ងៃទី ២០សីហា ឆ្នាំ២០២១នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានផ្ដន្ទាទោស ជនជាប់ចោទដាក់ពន្ធនាគារកំណត់១ឆ្នាំ 

     សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទដែលតុលាការបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា ភេទប្រុស អាយុ ៤៦ឆ្នាំ មានទិលំនៅផ្ទះលេខ ៣២B ផ្លូវលេខ ៥៣R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ ។

    យោងតាម សមត្ថកិច្ចព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសាលក្រមលេខ ២០០១ « ឋ » ចុះថ្ងៃទី ១៣កក្ដដា ឆ្នាំ២០២១ ដែលបានសម្រេចផ្ដន្ទាទោស គិតពីថ្ងៃអនុវត្តទោស ដោយគ្មានការព្យួរទោស លើឈ្មោះ ចាន់ សុវិជ្ជា កំណត់១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឆបោក តាមមាត្រា៣៧៧ មាត្រា ៣៧៨នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី ឆ្នាំ២០០៩ ។

     សាលក្រម តុលាការបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា មកអនុវត្តការឃុំខ្លួននៅពន្ធនាគារ «ម១» ចាប់ពីៃថ្ងអនុវត្តទោសនេះតទៅ ៕

ដោយ៖ (Ra Ra)


ចែករំលែក៖