ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភរបស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ​ បានអញ្ជើញទទួលអំណោយឧបត្ថម្ភដ៍ថ្លៃថ្លារបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល តាមរយៈលោក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី។

អំណោយសម្ភារៈអនាម័យរួមមាន៖

-១.ធុងលាងសម្អាតដៃចំណុះ២៥លីត្រចំនួន ១០០ធុង

-២.សាប៊ូដុំលាងសម្អាតដៃចំនួន ៩,០៦០ដុំ

-៣.សំឡីអនាម័យសម្រាប់ស្ត្រីចំនួន ៤,៨០០ប្រអប់

-៤.ធុងដាក់សំណល់អនាម័យចំនួន ២០ធុង

-៥.ធុងសំណល់វិទ្យាសាស្ត្រចំនួន ៤០ ធុង

-៦.ស្រោមដៃចំនួន ២០គូ ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារអនាម័យ សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត និងផ្តល់ជូនពលករកំពុងធ្វើចត្តាឡីស័ករាប់ពាន់នាក់ តាមមណ្ឌលទូទាំងខេត្ត អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ-១៩។

ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បច្ចុប្បន្នក្នុងខេត្ត។   

សូមគោរពជូនពរ លោករដ្ឋមន្ត្រី និងគ្រួសារ សហការីទាំងអស់  ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ​៖សហការី​


ចែករំលែក៖