ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ពីតំណាងអយ្យការ អនុញ្ញាតឲ្យបុគ្គលសង្ស័យ២នាក់មានសេរីភាព​វិញ គឺដើម្បីបន្តការស៊េីបអង្កេតបន្ថែមទៀតនិងប្រមូលភស្តុតាងក្នុងគោលដៅបង្ហាញការណ៍ពិតនៃអង្គហេតុ

ចែករំលែក៖

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា  ករណីនេះតំណាងអយ្យការបានអនុញ្ញាតឲ្យបុគ្គលសង្ស័យមានសេរីភាព​វិញតាមមាត្រា​ ១០៣​ នៃក្រមនីតិវិធីព្រហ្មទណ្ឌ​ និងបន្តការស៊េីបអង្កេតបន្ថែមទៀតដេីម្បីប្រមូលភស្តុតាងក្នុងគោលដៅបង្ហាញការណ៍ពិតនៃអង្គហេតុខាងលេី​។ 

សូមបញ្ជាក់ថា នៅថ្ងៃទី២០សីហា ឆ្នាំ២០២១នេះ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនបុរស២នាក់ដែលជាប់ពាក់ព័ន្ធនឹងការរត់ការដោះលែងអ្នកជាប់ធ្វើចត្តាឡីស័ក២នាក់ទៅកាន់តុលាការ ត្រូវបាន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញ តាមមាត្រា​ ១០៣​ នៃក្រមនីតិវិធីព្រហ្មទណ្ឌ​ និងបន្តការស៊េីបអង្កេតបន្ថែមទៀតដេីម្បីប្រមូលភស្តុតាងក្នុងគោលដៅបង្ហាញការណ៍ពិតនៃអង្គហេតុ។​

    ជនសង្ស័យ​២នាក់​ដែលព្រះរាជអាជ្ញាដោះលែងវិញនោះទី១-ឈ្មោះ សុខ វណ្ណថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ១១E០ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​ ទី២-ឈ្មោះ បូរ សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ១៥E៣ ផ្លូវលេខ១០៧ ភូមិ៧ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

ដោយ៖ (Ra Ra)


ចែករំលែក៖